ចម្លែកបន្តិចមែន តែមានប្រយោជន៍លើសពីអ្វីដែលអ្នកគិត

ការតាមរកវ៉ាលីរបស់ខ្លួននៅឯព្រលានយន្តហោះគឺជារឿងដែលពិបាកមួយ ។ តែជាសំណាងល្អវាលែងជាបញ្ហាទៀតហើយព្រោះតែយុទ្ធសាស្ត្រមួយក្បាច់នេះរបស់ហាងលក់តាមអនឡាញដែលមានឈ្មោះថា Firebox នៅក្នុងទីក្រុងឡុង ។

ក្រុមហ៊ុននេះបានមានទទួលព្រីនរូបនៅលើវ៉ាលីដូចនេះអ្នកនឹងមិនច្រឡំ ឬ ត្រូវតាមរកវ៉ាលីរបស់អ្នកយ៉ាងលំបាកទៀតឡើយ ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺUploadរូបរបស់អ្នក មនុស្សសំខាន់របស់អ្នក ម្តាយ កូន ឬក៏ជាIdolរបស់អ្នក បន្ទាន់មក Firebox នឹងព្រីនវានៅលើក្រណាត់ស្បែករួចបញ្ជូនវាទៅឲ្យអ្នក ។ វាមានបីទំហំគឺ តូច​ មធ្យម និង ធំ ហើយមានតម្លៃចាប់ពី ២៦ ដុល្លារ ដល់ ៣៩ ដុល្លារ ។

សាកល្បងម្នាក់មួយទៅណាកុំឲ្យពិបានតាមរកវ៉ាលីទៀត ហើយម្យ៉ាងវិញទៀតវាអាចធ្វើឲ្យលោកចោរក្រែងចិត្តអ្នកលែងហ៊ានលួចវ៉ាលីរបស់អ្នកក៏ថាបាន ។

11 Comments

Add a Comment

Your email address will not be published.