ទីកន្លែងអាថ៌កំបាំងដែលហាមឃាត់មិនឲ្យចូលទស្សនា

ជាការពិតណាស់ដំណើរទេសចរណ៍គឺជាផ្នែកមួយនៃក្តីសុខរបស់មនុស្សយើង ប៉ុន្តែមិនមែនគ្រប់ទីកន្លែងទាំងអស់សុទ្ធតែអនុញ្ញាតឲ្យយើងចូលបាននោះទេ។ ខាងក្រោមនេះគឺជា ទីកន្លែងទាំងដប់ដែលមិនអនុញ្ញាតឲ្យចូលទស្សនា។

១. កោះពស់៖ ប្រទេសប្រេស៊ីល

នៅលើកោះនោះ ត្រូវបានគេស្គាល់ថាជាទីជម្រកសត្វពស់ដ៏កាចសាហាវប្រហែល៤០០០ក្បាល ហើយបើនិយាយពីកម្រិតគ្រោះថ្នាក់វិញ ក្នុងផ្ទៃមួយម៉ែតការ៉េគឺមានពស់មួយហើយ។បច្ចុប្បន្ននេះ​ មានតែអ្នកវិទ្យាសាស្ត្រទេដែលអាចអនុញ្ញាតឲ្យចូលបាន។

២. The Lascaux Caves៖ ប្រទេសបារាំង

រូងភ្នំនេះមានអាយុកាលប្រហែល១៧០០០ឆ្នាំមកហើយ ហើយនៅក្នុងនោះមានរូបគំនូរទាក់ទងនឹងមនុស្ស សត្វ និងរូបផ្សេងៗជាច្រើនទៀត។ប៉ុន្តែទោះតែយ៉ាងណាក៏ដោយ កន្លែងនោះមិនបើកឲ្យអ្នកទស្សនាចូលតាំងពីឆ្នាំ១៩៦៣ ឯណោះ។

៣. Surtsey Island

កោះនេះមានអាយុកាលពីរបីទសវត្សប៉ុណ្ណោះ ហើយវាកើតឡើងក្រោយពេលដែលមានបន្ទុះភ្នំភ្លើងក្នុងឆ្នាំ១៩៦០។បច្ចុប្បន្ននេះ​ មានតែអ្នកវិទ្យាសាស្ត្រដែលត្រូវបានអនុញ្ញាតឲ្យចូលទៅសិក្សាពីបុរាណវិទ្យានៅទីនោះ។

៤. North Sentinel Island៖ បេងហ្កាល់

កោះដ៏តូចមួយនេះជាជម្រកសម្រាប់កុលសម្ព័ន្ធមួយដែលមានគ្នាប្រហែលជា៤០០នាក់។ប្រសិនបើអ្នកទៅទស្សនាលើកោះនោះផ្តេសផ្តាស់ ក្រុមកុលសម្ព័ន្ធនោះនឹងយកអាវុធឬថ្មផ្សេងៗមកវាយអ្នកមិនខាន ដូច្នេះដើម្បីសុវត្ថិភាពអ្នកទស្សនា តំបន់នេះត្រូវបានគេហាមឃាត់។

៥. តំបន់ ៥១៖ Lan Vegas

តំបន់៥១នេះត្រូវគេហាត់ឃាត់ឲ្យចូលទស្សនាដោយសារតែកាលពីមុនតំបន់នេះជាតំបន់យោធាហើយប្រើដើម្បីសាកសព្វាវុធ។ដោយសាររដ្ឋាភិបាលមិនប្រាកដថាអាវុធជាតិផ្ទុះអស់ឬនៅ ដូច្នេះក៏សម្រេចថាមិនអនុញ្ញាតឲ្យអ្នកទស្សនាចូលតែម្តងទៅ។

៦. Moscow Metro-2៖ ប្រទេសរុស្សី

រថភ្លើងនេះត្រូវបានកសាងក្នុងរបបស្តាលីន ហើយនៅក្នុងនោះមានប្រវត្តិនិងពាក្យចចាមអារាមជាច្រើនទាក់ទងនឹងការកសាង។

៧. Mount Weather៖ សហរដ្ឋអាមេរិច

នៅក្នុងឆ្នាំ១៩៥៩ រដ្ឋាភិបាលកសាងវាឡើងសម្រាប់ជាកន្លែងបណ្តោះអាសន្ន។នៅទីនោះមានការិយាល័យ កន្លែងស្នាក់នៅ​ និងផ្ទះបាយ។

៨. The Vatican Secret Archives

The Archivum Secretum Apostoplicum Vaticanum ជាកន្លែងដែលកសាងដោយឯកជន ហើយនៅទីនោះមានបណ្តុំឯកសាររាប់សតវត្សយ៉ាងច្រើន ប៉ុន្តែមានតែអ្នកស្រាវជ្រាវតែប៉ុណ្ណោះទើបអាចចូលទៅបាន។

៩.​ The Mormon Church Vault

១០. Chapel of the Ark of the Covernant

289 Comments

Add a Comment

Your email address will not be published.