និយាយមែន ! បើកម្មវិធី The Voice មានប៊ូតុង ៥ ធានាចុចទាំង ៥ តែម្ដង សម្រាប់បេក្ខជនម្នាក់នេះ

បេក្ខជននៃកម្មវិធី The Voice ម្នាក់ដែលមានឈ្មោះថា Billy Gilman បានបង្ហើសំនៀងយ៉ាងក្រអួនក្រអៅ ធ្វើឲ្យអ្នកស្ដាប់ និង Judge ស្លុងអារម្មណ៍ទៅតាមបទចម្រៀងដែលគាត់បានច្រៀង។

ក្រោយបង្ហើរសំនៀងបានបន្តិចជាមួយបទចម្រៀង When We Were Young របស់តារាចម្រៀង Adele, មេក្រុមនៃក្រុមចម្រៀង Maroon 5 លោក Adam Levine ក៏បានចុចប៊ូតុងក្រហមមួយភ្លែតដើម្បីបញ្ជាក់ថាគាត់ ចូលចិត្តសម្លេងរបស់ Billy ហើយចង់បានមកធ្វើជាកូនក្រុមគាត់ក្នុងកម្មវិធី The Voice នេះ ។ បន្ទាប់មកគ្រាន់តែចូលដល់តុងស្រែកភ្លាម ស្នូរប៊ូតុងមួយទៀតក៏បានបន្លឺឡើង នោះគឺ Miley Cyrus ដែលនាងចូលមកធ្វើជាអ្នកប្រជែងយកបេក្ខជនដ៏អស្ចារ្យរូបនេះជាមួយនឹង Adam ឲ្យចូលមកក្រុមខ្លួន។

ត្រឹមតែ ២ ប៊ូតុងនៅមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់សមត្ថភាពដ៏អស្ចារ្យរបស់ Billy ជិតដល់ចុងបញ្ចប់ Judge ពីររូបទៀតក៏បានចុចប៊ូតុង I want you ទន្ទឹមគ្នាតែម្ដង ការពិតពួកគាត់ទាំង ២ ចង់ចុចយូរហើយជាពិសេស Blake Shelton ដែលគាត់បានត្រៀមដៃចុចតាំងពីដំបូងមកម្លេ៉ះប៉ុន្តែគាត់ចង់ស្ដាប់ឲ្យចប់សិនទើបចុចជាក្រោយទើបយឺតយ៉ាវបែបនេះ។

សម្រាប់អ្នកដែលបានទស្សនាការបង្ហាញសមត្ថភាពរបស់គាត់រួចបាននិយាយថា បើសិនជាកម្មវិធី The Voice មានប៊ូតុងដល់ទៅ ៥ ប្រាកដណាស់ថា Billy Gilman នឹងទទួលបានទាំង ៥ តែម្ដង។

គួរបញ្ជាក់ឲ្យដឹងផងដែរ Billy Gilman គឺអតីតតារាចម្រៀង Country វ័យក្មេងមួយរូបតាំងពីពេលដែលគាត់នៅក្មេងមកម្ល៉េះហើយបទចម្រៀងរបស់គាត់មួយបទដែលមានចំណងជើងថា One Voice ក៏ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ ៤០ ជាបទចម្រៀងពេញនិយមបំផុតទាំង ១០០ ក្នុងតារាង Billboard និងជាប់ចំណាត់លេខ ២០ ក្នុងចំណោមបទចង្វាក់ Country ទាំងអស់ផងដែរ។

5 Comments

Add a Comment

Your email address will not be published.