បុរសម្នាក់បាត់ខ្លួន១៣ឆ្នាំតែត្រូវបានគេសង្ស័យថា ត្រូវកូរ៉េខាងជើងចាប់ឲ្យទៅបង្រៀនអង់គ្លេសដល់លោក គីម ជុងអ៊ុន

លោកDavid Sneddon ដែលជានិស្សិតនៅសាកលវិទ្យាល័យBrigham Young បានបាត់ខ្លួននៅពេលទៅទស្សនាប្រទេសចិនឆ្នាំ២០១៤ហើយចាប់តាំងពីពេលនោះមកគ្មានរណាម្នាក់បានឃើញគាត់នោះទេ។

បុរសវ័យ២៤ឆ្នាំរូបនេះត្រូវបានគេឃើញជាលើកចុងក្រោយនៅពេលធ្វើដំណើរឆ្លងកាត់ជ្រលងTiger Leaping Gorge នៅក្នុងខេត្តYunnan ។ ចាប់តាំងពែលពេលនោះមកប៉ូលីសប្រទេសចិនក៏បានសន្មត់ថាគាត់បានស្លាប់ដោយសារការធ្លាក់ពីលើភ្នំ ឬដោយការលង់ទឹក។ ប៉ុន្តែខាងក្រុមគ្រួសាររបស់លោកមិនជឿដូចនេះនោះទេព្រោះពួកគេមិនអាចរកឃើញសាកសពរបស់លោក ។ ដូចនេះពួកគេជឿថាលោកមិនទាន់ស្លាប់នៅឡើយទេ ព្រោះថាមុនពេលSneddonបាត់ខ្លួនគាត់បានមានបេសកកម្មមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីស្តារវិហារសាសនាគ្រឹស្តឡើងវិញ ។

គ្រួសាររបស់លោកជឿថាដោយសារតែគាត់អាចនិយាយភាសាអង់គ្លេសបានស្ទាត់ទំនាញគាត់ក៏ត្រូវបានកូរ៉េខាងជើងចាប់ខ្លួននៅក្នុងប្រទេសចិន ដើម្បីទៅបង្រៀនភាសាអង់គ្លេសនៅឯរាជធានីកូរ៉េខាងត្បូង ហើយប្រហែលជាបង្រៀនអង់គ្លេសដល់លោក គីម ជុងអ៊ុន ទៀតផង។

សូម្បីតែលោកChoi Sung-yong ដែលជាប្រធានសហជីពគ្រួសារដែលត្រូវបានគេចាប់ជំរិតបានអះអាងថាកាលពីឆ្នាំមុនគាត់ទទួលបានដំណឹងថា Sneddon កំពុងតែស្ថិតនៅក្រោមការចាប់ខ្លួន និងមានគេរាយការណ៍ ថាបានឃើញគាត់នៅតំបន់នោះ។ លោក Sung-yong បានបន្ថែមនទៀតថា Sneddon ឥលូវនេះមានឈ្មោះថា Yoon Bong Soo និងបានរៀបការជាមួយស្រ្តីវ័យ៣៧ឆ្នាំម្នាក់ឈ្មោះថា Kim Eun Hye ហើយមានកូនពីរនាក់ទៀតផង។

នាយកដ្ឋានរបស់សហរដ្ឋអាមេរិចបាននិយាយថាពួកគេធ្លាប់បានទាក់ទងជាមួយគ្រួសាររបស់ Sneddon ដែរ ប៉ុន្តែខាងគ្រួសាររបស់ Sneddon បាននិយាយថាគ្មាននរណាម្នាក់ជាមួយនិងរដ្ឋាភិបាលរបស់លោក Trump បានទាក់ទងមកពួកគាត់អំពីកូនរបស់គាត់នោះទេ ។ កាលពីខែឧសភា Sen. Mike Lee និង Rep. Chris Stewart បានផ្ញើរសំបុត្រសុំឲ្យលោកប្រធានាធិបតី Trump ជួយស៊ើបនៅកូរ៉េខាងជើងទាក់ទងនិងការបាត់ខ្លួនកូនរបស់ពួកគាត់។

អ្នកនាំពាក្យរបស់អាមេរិចប្រចាំតំបន់អាស៊ីខាងកើត និងតំបន់ការិយាល័យប៉ាស៊ីហ្វិចបាននិយាយអំពីSneddonថាពួកគេមិនអាចបញ្ចាក់ថាDavid Sneddon ត្រូវបានកូរ៉េខាងជើងចាប់ជំរិតពីប្រទេសចិននោះទេ ប៉ុន្តែពួកគេនឹងបន្តរការខិតខំប្រឹងប្រែងស្វែងរកព័ត៌មានបន្ថែមដើម្បីបញ្ជាក់ពីការពិត។

ទោះបីជាមកដល់សព្វថ្ងៃនេះមានរយៈពេល១៣ឆ្នាំទៅហើយចាប់តាំងពីSneddonបាត់ខ្លួន ប៉ុន្តែគ្រួសាររបស់គាត់មិនបានបោះបង់ចោលការតាមស្វែងរកគាត់នោះទេ ។

6 Comments

Add a Comment

Your email address will not be published.