ផ្ទះដើមឈើស្អាតអស្ចារ្យប្លែកភ្នែកទាំង១០នៅលើពិភពលោក

ធ្លាប់តែឃើញផ្ទះលើដីធំស្កឹមស្កៃស្អាតអស្ចារ្យ ឥលូវងាកមកមើលផ្ទះលើដើមឈើដែលស្រស់ស្អាតអស្ចារ្យប្លែកភ្នែកវិញម្តង។ នៅលើពិភពលោកនេះ មានផ្ទះលើដើមឈើដែលត្រូវបានរចនាឡើងយ៉ាងស្អាតប្លែកស្ទើរមិនគួរឲ្យជឿ មានភាពរឹងមាំ ប្រណីត និងតម្លៃចាប់ពីមធ្យមដល់តម្លៃថ្លៃ។ ជាក់ស្តែងដូចជាផ្ទះដើមឈើស្អាតអស្ចារ្យប្លែកភ្នែកទាំង១០នៅលើពិភពលោកខាងក្រោមនេះ។

10. Alnwick Garden Treehouse

ផ្ទះដើមឈើនេះសាងសង់នៅក្នុងសួនច្បារសាធារណធំបំផុតនៅអឺរ៉ុប “Alnwick Garden” ដែលនៅក្នុងផ្ទះដើមឈើនេះមានភោជនីយដ្ឋានដែលដាក់បាន១២០កៅអី ថ្នាក់រៀនពីរ Juice Bar និងកន្លែងសម្រាប់ទស្សនា។

9. The Minister’s Tree house

វាជាផ្ទះដើមឈើដែលធំជាងគេបំផុតនៅលើពិភពលោក សាងសង់ឡើងនៅCrossville រដ្ឋ Tennessee។ វាមានកម្ពស់៣០ម៉ែត្រ ១០ជាន់ ប្រើដើមឈើ៦ដើម និងចំណាយពេល១៤ឆ្នាំដើម្បីសាងសង់។

8. The MirrorCube

វាជាសណ្ឋាគារដើមឈើនៅប្រទេសស៊ុយអែត  មានជញ្ជាំងធ្វើពីកញ្ចក់ដែលឆ្លុះឲ្យឃើញពីទេសភាពជុំវិញ ហើយគេអាចទៅដល់វាតាមរយៈស្ពានខ្សែពួរ។

7. High-Tech Hideaway

វាស្ថិតនៅដីឯកជនមួយក្នុងទីក្រុង Athens ប្រទេសក្រិក ហើយផ្ទះនេះមានលក្ខណៈប្រណិត និងបំពាក់នូវបច្ចេកវិទ្យាខ្ពស់។

6. Cedar-Shake Tree house

ផ្ទះដើមឈើដ៏ស្រស់ស្អាតនេះស្ថិតនៅ Oakland រដ្ឋ California។

5. Lantern House

ផ្ទះនេះស្ថិតនៅ Santa Monica រដ្ឋ​ California និងត្រូវបានរចនាដោយអ្នករចនាដ៏ល្បីខាងចេញម៉ូតផ្ទះដើមឈើឈ្មោះ Roderick Romero ។

4. Reclaimed Tree house

នាង Susan Fairbanks LeCraw បានបញ្ចប់ការសាងសង់ផ្ទះឈើនេះ កាលពីមួយទសវត្សមុន ពោលគឺពេលដែលនាងរស់នៅទីក្រុង Southern City រដ្ឋ California។

3. Temple of the Blue Moon

វាជាខ្ទមលើដើមឈើដ៏ស្រស់ស្អាតក្នុងចំណោមផ្ទះដើមឈើជាច្រើននៅឯ Treehouse Point របស់ Pete Nelson នៅ Issaquah រដ្ឋ Washington។

2. A Live-In Oregon Tree house

ស្ថាបត្យករ Charles Greenwood បានចំណាយពេល១២ឆ្នាំសាងសង់ផ្ទះដើមឈើនេះ នៅ Cave Junction រដ្ឋ Oregon។

1. The Hemloft នៅ Whistler ប្រទេសកាណាដា

វាជាផ្ទះអាថ៌កំបាំងមួយលាក់ខ្លួនក្នុងដើម Whistler និងមានរូបរាងដូចជាទម្រង់ស៊ុត។

ប្រភព៖ Wonderslist