ពាក្យសម្ដីដ៏អស្ចារ្យទាំ ១១ ឃ្លាដែលកូនៗចង់ស្ដាប់ឮពីមាត់ឪពុកម្ដាយ

មុននឹងក្លាយជាឪពុកម្ដាយគេ អ្នកក៏ធ្លាប់បានឆ្លង់កាត់ភាពជាកូនដែរ ដូច្នេះអ្នកប្រហែលជាអាចយល់បានថាកូនៗចង់បានអ្វីពិតប្រាកដ សូម្បីតែពាក្យសម្ដីមួយឃ្លារបស់អ្នកក៏អាចជះឥទ្ធិពលដល់ការគិតរបស់កូនៗបាន បើអ្នកនិយាយបានត្រឹមត្រូវដូចជាផ្ដល់កម្លាំងចិត្តដល់គេ តែបើនិយាយខុសដូចជាបំបាក់ទឹកចិត្តពួកគេ ហើយធ្វើឲ្យពួកគេមិនសប្បាយចិត្ត ឬស្អប់អ្នកក៏ថាបាន ។

នេះគឺជាពាក្យសម្ដីដ៏អស្ចារ្យទាំង ១១ ឃ្លាដែលកូនៗរបស់អ្នកពិតជាចង់ស្ដាប់ឮចេញពីមាត់របស់អ្នក វាស្ទើរតែប្រើប្រាស់ជាទូទៅ ប៉ុន្តែឪពុកម្ដាយមួយចំនួនមិនបានចាប់អារម្មណ៍ និងមិនបាននិយាយវាចេញមកហើយបែរជានិយាយពាក្យសម្ដីផ្សេងដែលផ្ទុយពីនេះទៅវិញ ។

1. តោះរៀបចំវាទាំងអស់គ្នា

យើងសង្កេតឃើញថាឪពុកម្ដាយមួយចំនួននៅពេលឃើញកូនលេងរបស់របររប៉ាតរប៉ាយពាសពេញបន្ទប់ធ្វើឲ្យខ្លួនមានអារម្មណ៍មិនល្អ ហើយបែរជានិយាយខ្លាំងទៅកាន់កូន ឲ្យពួកគេរៀបចំវាដោយខ្លួន ការពិតក្នុងចិត្តចង់ឲ្យពួកគេចេះរៀនរៀបចំដោយខ្លួនឯង ។ ប៉ុន្តែពាក្យសម្ដីបែបនោះមិនគួរប្រើប្រាស់នោះទេ បើសិនជាអ្នកចង់ឲ្យពួកគេរៀនរៀបចំវា អ្នកគួរតែប្រើប្រាស់ពាក្យថា តោះរៀបចំវាទាំងអស់គ្នា ។

2. ម៉ាក/ប៉ា ស្រលាញ់កូន

ឪពុកម្ដាយមួយចំនួនតែមិនចង់និយាយពាក្យសម្ដីនេះទៅកាន់កូនៗរបស់ខ្លួននោះទេព្រោះគិតថា វានឹងធ្វើឲ្យកូនដឹងចិត្ត ។ ការយល់ដូច្នោះជារឿងមិនត្រឹមត្រូវនោះទេ កូនដឹងចិត្តឬមិនដឹងចិត្តវាអាស្រ័យលើទង្វើ ហើយកូនដឹងចិត្តក៏មិនប្រាកដថាកូនខូចដែរ វាអាស្រ័យទៅលើការអប់រំរបស់អ្នក និង មជ្ឍដ្ឋានខាងក្រៅ ជាពិសេសការសេពគប់តែប៉ុណ្ណោះ ។

ចូលក៉ំខ្លាចក្នុងការនិយាយថា ម៉ាក់ / ប៉ា ស្រលាញ់កូន ព្រោះមួយឃ្លានេះវានឹងធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្ដៅ និង មានសុភមង្គល ។

3. ថ្ងៃនេះកូនធ្វើកាន់តែល្អជាម្សិលមិញហើយ

ឪពុកម្ដាយមួយចំនួនចូលចិត្តការបង្អាប់កូនរបស់ខ្លួន ឬប្រៀបធៀបពួកគេជាមួយនឹងកូនរបស់អ្នកដទៃ ឬ មិត្តភ្ដិរបស់ពួកគេជាដើម ក្នុងគោលបំណងឲ្យពួកគេខិតខំប្រឹងប្រែង ប៉ុន្តែទង្វើនោះវាមិនត្រឹមតែធ្វើឲ្យពួកគេមិនខិតខំនោះទេ ថែមទាំងធ្វើឲ្យពួកគេបាក់ទឹកចិត្តទៀតផង ។ ត្រូវចាំថា នៅសាលា ឬ សង្គមខាងក្រៅ ពួកគេប្រហែលជាបានឮពាក្យបង្អាប់របៀបនេះជាច្រើនហើយ ដូចនេះគេមិនចង់ឮវាចេញពីមាត់ឪពុកម្ដាយខ្លួនទៀតនោះទេ ។

បើជាអ្នកចង់ឲ្យពួកគេខិតខំ ពាក្យសម្ដីដែលល្អបំផុតនោះគឺ “ថ្ងៃនេះកូនធ្វើកាន់តែល្អជាម្សិលមិញហើយ” ឬ “ថ្ងៃនេះកូនធ្វើកាន់តែល្អជាថ្ងៃមុនហើយ” ជាដើម ពាក្យសម្ដីនេះមិនគឺនឹងជួយលើកទឹកចិត្តគេឲ្យខិតខំបន្ត ហើយពួកគេនឹងចង់ចាំថា ឪពុកម្ដាយរបស់ពួកគេតែងតែគាំទ្រពួកគេជានិច្ច។

4. ម៉ាក់សុំទោសដែលម៉ាក់ស្រែកដាក់កូនមុននេះ

នៅពេលដែលមានកំហឹងហើយមិនអាចទប់អារម្មណ៍បានម្ដាយឪពុកភាគច្រើនតែងតែប្រើប្រាស់សម្ដីខ្លាំង ឬ សំឡុត ទៅកាន់កូនៗរបស់ខ្លួន បន្ទាប់ពីនោះមិនដែលនិយាយពាក្យសម្ដី ស៉ំទោស ទៅកាន់កូនៗនោះទេពីព្រោះគិតថា អញគឺជាឪពុកម្ដាយ ហេតុអ្វីត្រូវទៅស៉ំទោសកូន ។

ពាក្យស៉ំទោសដែលអ្នកនិយាយទៅកាន់កូនមិនមែនជាពាក្យដែលធ្វើកិត្តិយសជាឪពុកម្ដាយរបស់អ្នកត្រូវអាប់អោននោះទេ ប៉ុន្តែវាជាការបង្រៀនកូនៗរបស់អ្នកឲ្យចេះនិយាយពាក្យថាស៉ំទោស នៅពេលដែលពួកគេធ្វើខុស ល្អជាងបង្ខំឲ្យពួកគេនិយាយស៉ំទោស។

5. ម៉ាក់ពិតជាសោកស្ដាយណាស់ដែលរបស់លេងរបស់កូនត្រូវបាត់

ស្ទើរតែ ៧០ ភាគរយនៃឪពុកម្ដាយតែងតែសំឡុតកូនឲ្យបាត់យំនៅពេលដែលពួកគេយំដោយសារតែរបស់លេងរបស់គេបានបាត់ វាមិនត្រឹមតែមិនធ្វើឲ្យគេមិនបាត់យំនោះទេ វាថែមទាំងធ្វើឲ្យគេយំកាន់តែខ្លាំង និង ខឹងអ្នកទៀតផង ចាប់ពីពេលនេះទៅសាកពាក្យសម្ដី “ម៉ាក់ពិតជាសោកស្ដាយណាស់ដែលរបស់លេងរបស់កូនត្រូវបាត់” ម្ដងទៅមើល ។

6. តោះបន្តទៀតប៉ា/ម៉ាក់ជឿថាកូនអាចធ្វើបាន

វាជាការសំខាន់ក្នុងការធ្វើឲ្យកូនៗដឹងថាគ្មានរឿងអ្វីដែលមិនអាចទៅរួចទេ។ ប្រសិនបើកូនរបស់អ្នកខ្លាចអ្វីមួយសូមចែករំលែកជាមួយគេអនុស្សាវរីយ៍ផ្ទាល់ខ្លួនរបស់អ្នក និងបទពិសោធន៍នៃរបៀបដែលអ្នកបានរៀនដើម្បីដោះស្រាយការភ័យខ្លាចរបស់អ្នក។

7. ថ្ងៃនេះកូនចង់លេងអាមួយណា ?

ក៉ំព្យាយាមសម្រេចិត្តជំនួសពួកគេ ប៉ុន្តែចាប់ផ្ដើមបង្រៀនពួកគេឲ្យចេះសម្រេចចិត្តជាមួយនឹងរឿងងាយដើម្បីឲ្យពួកគេមានភាពក្លាហានក្នុងការសម្រេចចិត្តនៅពេលដែលធំឡើង ។

8. សាកប្រមូលវាឲ្យបានរៀបរយទៅមើល ភ្លេចហើយមែនទេថាថ្ងៃមុនកូនរៀបបានលឿនប៉ុនណា ?

ការរំលឹកកូនរបស់អ្នកអំពីជោគជ័យរបស់គេពីមុន,មានន័យថាអ្នកកំពុងតែឲ្យកម្លាំងចិត្តដល់គេ ហើយជួយគេឱ្យដឹងថាគេអាចសម្រេចបានល្អជាងនេះ។

9. កុំបារម្ភកូនសម្លាញ់ សាកល្បងម្ដងទៀតទៅ គ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះនោះទេ

នេះជាពាក្យសម្ដីដែលល្អបំផុតដែលអ្នកគួរតែប្រើប្រាស់ ពាក្យសម្ដីមួយនេះក៏ត្រូវបានអ្នកជោគជ័យមួយចំនួនដូចជា Bill Gate , Jack Mar បានប្រើប្រាស់ដើម្បីផ្ដល់ដំបូន្មានសម្រាប់យុវវ័យជំនាន់ក្រោយឲ្យទទួលបានជោគជ័យផងដែរ។

10. ម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលកូនចេះធ្វើម្ហូប តើកូនមានអារម្មណ៍បែបណាដែរ ?

សំនួរ “តើកូនមានអារម្មណ៍បែបណាដែរ?” “តើថ្ងៃមុនយ៉ាងណាដែរ?” គឺជាពាក្យសម្ដីដែលបង្ហាញថាអ្នកបារម្ភពីពួកគេ ។

11. ធ្វើបានល្អណាស់ ឃើញនេះកូនអាចធ្វើវាដោយខ្លួនឯងបាន

ពាក្យថាយើងមិនមែនត្រូវប្រើគ្រប់ពេលនោះទេ ពេលខ្លះក៏ត្រូវប្រើពាក្យថាកូនជំនួសដែរ ពីព្រោះវានឹងធ្វើឲ្យពួកគេមានទំនុកចិត្តលើខ្លួនឯង ។

149 Comments

Add a Comment

Your email address will not be published.