មានតែអ្នកមានក្បាលពោះទេ ទើបយល់អារម្មណ៍នេះ

សម្រាប់អ្នកដែលមានក្បាលពោះ ប្រាកដជាជួបនូវប្រទះនូវអារម្មណ៍ពិបាកមួយចំនួន ជាពិសេសពេលស្លៀកពាក់ និងចង់ស្លៀកសម្លៀកបំពាក់ស្អាតៗនឹងគេ ព្រមទាំងអារម្មណ៍ផ្សេងៗទៀតដូចខាងក្រោម៖

1. នៅពេលអ្នកមានក្បាលពោះហើយ នោះពិបាកនឹងយកវាចេញណាស់

2. បើទោះបីជាអ្នកស្រកទម្ងន់ខ្លះក៏ដោយ តែក្បាលពោះនោះដូចមិនទៅណាសោះ

3. ពេលខ្លះភ្លេចថាខ្លួនមានក្បាលពោះ ប៉ុន្តែនៅពេលឃើញនៅក្នុងរូបថត ក៏ចាប់ផ្តើមគិតម្តងទៀត

4. ពេលខ្លះ អ្នកព្យាយាមធ្វើរឿងជាច្រើនដើម្បីឲ្យបាត់ក្បាលពោះនេះ

5. អារម្មណ៍នៅពេលឃើញអាហារ ហើយឃ្លាន

6. អារម្មណ៍ពេលខំព្យាយាមហាត់ប្រាណសម្រកក្បាលពោះ

7. ការថតរូបមួយជំហរខ្លួន គឺជាសុបិន្តអាក្រក់សម្រាប់អ្នកមានក្បាលពោះ

8. រូបថតពេលមិនដឹងខ្លួន រឹតតែអាក្រក់ជាងរូបមួយជំហរទៅទៀត

9. ចំណុចដែលអ្នកពិនិត្យមើលមុនគេក្នុងរូបថតរបស់អ្នកគឺត្រង់ពោះ ថាតើលេចឃើញក្បាលពោះខ្លាំងឬទេ

10. អ្នកមានសមត្ថភាពអាចបំផតពោះយ៉ាងលឿន ដើម្បីកុំឲ្យឃើញក្បាលពោះ

11. ប៉ុន្តែនៅក្នុងបន្ទប់ផ្ទាល់ខ្លួន អ្នកចូលចិត្តមើលក្បាលពោះរបស់អ្នកថាតើធំប៉ុណ្ណា

12. អ្នកខ្លះខំប្រឹងយ៉ាងខ្លាំងដើម្បីឲ្យពេលថតរូបឃើញរាងស្អាត ទុកផុសបង្ហោះក្នុងបណ្តាញសង្គម

13. ប៉ុន្តែក្រោយមកក៏ញុំាមួយទំហឹង

14. អ្នកទាំងស្រលាញ់ និងទាំងស្អប់ការស្លៀកខោខាប៊ូយ ស្រលាញ់ពេលអ្នកឈរ តែស្អប់ពេលអ្នកអង្គុយ

15. អ្នកមិនហ៊ានស្លៀកខោខាប៊ូយចង្កេះខ្ពស់នោះទេ

16. យ៉ាងណាក៏ដោយ មិនមែនមានតែអ្នកម្នាក់ឯងទេដែលមានក្បាលពោះ សូម្បីAphrodite ក៏មានក្បាលពោះដែរ

17. ហើយប្រសិនបើអ្នកមានអារម្មណ៍ស្រណុកស្រួលចំពោះក្បាលពោះរបស់អ្នកនោះ អាចញុំាតាមធម្មតា

320 Comments

Add a Comment

Your email address will not be published.