រូបភាពដែលអ្នកឃើញដំបូងក្នុងរូបទាំងនេះប្រហែលជាអាចប៉ាន់ស្មានបានខ្លះពីអត្តចរិតអ្នក

ប្រិយមិត្តប្រហែលជាធ្លាប់បានឃើញនូវគំនូរមួយចំនួនដែល​បាន​បង្កប់នូវរូបភាព2 ឬ 3 ជាច្រើនរួចមកហើយដែលរូបខ្លះអ្នកត្រូវបញ្ច្រាសដើម្បីឃើញស្របដែលរូបខ្លះអ្នកចំណាយពេលសម្លឹងទើបបង្ហាញនូវរូបភាពមួយផ្សេងទៀត ដោយឡែកថ្ងៃនេះយើងខ្ញុំសូមលើកយកគំនូរដែលបង្កប់រូបភាពចំនួន2 ខណៈវាអាចប៉ាន់ស្មានបានខ្លះទាក់ទងនិងអត្តចរិតរបស់អ្នកចំពោះរូបភាពដំបូងដែលអ្នកបានឃើញ ។

#1

#2

#3

#4

#5

ចម្លើយនៃការប៉ាន់ស្មានអត្តចរិតអ្នក

#1.

សត្វតោ ៖ បើសិនជាអ្នកឃើញសត្វតោដំបូងមានន័យថាអ្នកជាមនុស្សដែលមានភាពអង់អាចហើយហ៊ានប្រឈមមុខចំពោះបញ្ហាឬឧបសគ្គចំពោះមុខ ។

បក្សីកម្រ ៖ អ្នកប្រហែលជាមនុស្សដែលមិនសូវមានភាពពុុះពារខ្លាំងប៉ុន្តែអ្នកជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់ ហើយចូលចិត្តកែប្រែស្ថានការណ៍អោយមានភាពធូរស្រាល ។

#2.

សត្វទា ៖ អ្នកជាមនុស្សដែលមានការផ្លាស់ប្ដូរអារម្មណ៍ប្រែប្រួលរហ័សហើយតែងតែមានការសម្រេចចិត្តភ្លាមៗ ។

ទន្សាយ ៖ អ្នកជាមនុស្សដែលមានការ​គិតវែងឆ្ងាយ ពិចារណាស្ទើរ​គ្រប់ជ្រុងជ្រោយ ហើយជាមនុស្សដែល​មានភាពម៉ត់ចត់ខ្លាំង

#3.

សត្វក្រពើចំនួន២ ៖ អ្នកតែងព្យាយាមគ្រប់ស្ថានការណ៍អោយស្ថិតក្រោមការគ្រប់គ្រងរបស់​អ្នកហើយទទួលបន្ទុកគ្រប់យ៉ាង អ្នកមិនមែនជាមនុស្សឃោឃៅរនោះទេគ្រាន់តែមានភាពតឹងរឹងខ្ពស់ចំពោះមនុស្សក្រោមបង្គាប់ ។

សត្វបក្សី ៖ អ្នកមិនមែនជាប្រភេទអ្នកដឹកនាំគេនោះទេព្រោះអ្នកមិនចូលចិត្តបញ្ចេញគំនិតនាំមុខគេឡើយ ប៉ុន្តែ​អ្នកជាមនុស្សដែលមានភាពវ័យឆ្លាតចេះដោះស្រាយបញ្ហា និងចេះសម្របសម្រួលស្ថានការណ៍ ហើយជាពិសេសអ្នកជាមនុស្សចូលចិត្តនិយាយត្រង់ ។

#4.

ច្រមុះឆ្កែ ៖ អ្នកជាមនុស្សដែលប្រើការវិភាគនិងសង្កេតច្រើន ជាក់ស្ដែងរូបភាពនេះអ្នកនិងចាប់ផ្ដើមក្រឡេកមើលពីឆ្វេងទៅស្ដាំដោយម៉ត់ចត់ទើបអ្នកអាចឃើញច្រមុះឆ្កែ ខណៈដែលរូបទី២ជាពណ៌សមានភាពលេចធ្លោជាងផងនោះ ។

ជើងនិងកន្ទុយឆ្កែ ៖ ប្រសិនបើអ្នកក្រឡេកពីស្ដាំទៅឆ្វេងវិញអ្នកប្រាកដជាឃើញរូបភាពនេះ តែយ៉ាងណាការសង្កេតបែបនេះមិនមែនមានន័យថាអ្នកជាមនុស្សមិនសង្កេតច្រើននោះទេ តែអ្នកប្រហែលជាចូលចិត្តដោះស្រាយបញ្ហាអ្វីមួយដោយរហ័សនិងងាយស្រួល ។

#5.

Wolverine ៖ អ្នកឃើញវាមុនព្រោះអ្នកជាមនុស្សដែលចូលចិត្តខ្សែភាពយន្តរបស់ក្រុមហ៊ុន Marvel អ្នក​ប្រាកដជាស្គាល់នៅតួអង្គរបស់ Marvel ស្ទើរទាំងអស់ដែលមានដូចជា Captain America ឬ Iron Man ជាដើម ដូចនេះហើយអ្នកសង្កត់ធ្ងន់លើតួអង្គ Wolverine ។

Bat Man ៖ នៅពេលឃើញ Bat Man គឺ​មាន​ន័យថា​អ្នកជា​ហ្វេនរបស់ក្រុមហ៊ុន DC ដែល​មានដូចជា Super Man , The Flash ឬ Wonder Woman ជាដើម ។

17 Comments

Add a Comment

Your email address will not be published.