រៀបនឹងសម្លាប់ខ្លួនទៅហើយ ស្រាប់តែ Crush ខលមក ក្រោយមកគាត់ក៏បានរៀបការជាមួយនឹងនាង !

នៅលើគេហទំព័រសំនួរចម្លើយ Quora មានអ្នកចោតជាសំណួរថា “តើអ្វីដែលអ្នកតែងតែគិតថា វាមានតែនៅក្នុងកុនហើយគ្មាននៅក្នុងជីវិតពិតទេ” ។ Kevin ដែលជាអ្នកប្រើប្រាស់គេហទំព័រ Quora នេះដែរ ក៏បានឆ្លើយនូវសំណួរនេះ ជាមួយចម្លើយដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង នោះគឺ ៖

កាលពីគាត់មានអាយុ១៣ឆ្នាំ គាត់បានទៅជំរុំជាមួយក្រុមជាច្រើននៅសាលា ពេលមួយដែលគាត់កំពុងតែអង្គុយម្នាក់ឯង ស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់ដើរមករកគាត់ហើយនិយាយថា”ពណ៌ខ្មៅជាពណ៌ដ៏ល្អសម្រាប់អ្នក” ។ ពេលនោះគាត់ក៏មិនចាប់អារម្មណ៍អ្វីដែរ ហើយពួកគេក៏ចេះតែជជែកលេងជាមួយគ្នារហូតទៅ ហើយចាប់ផ្តើមឲ្យលេខទំនាក់ទំនងគ្នា ។ ប៉ុន្តែក្រោយមកដោយសារតែគាត់បានបាត់ទូរសព្ទ ធ្វើឲ្យបាត់លេខរបស់ Blake បន្ទាប់ពីនោះមកគាត់ក៏មិនអាចទាក់ទងទៅកាន់នាងបានដែរ ។

នៅអាយុ ១៧ ឆ្នាំដោយសារតែមានបញ្ហានៅជ៉ំវិញខ្លួនច្រើន រួមជាមួយនឹងការធ្លាក់ទឹកចិត្តបានធ្វើឲ្យគាត់ក៏សម្រេចចិត្តថានឹងសម្លាប់ខ្លួន ។ ប៉ុន្តែមុនពេលនៃការប៉ុនប៉ងរបស់គាត់តែ ៥ទៅ១០វិនាទីប៉ុណ្ណោះ គឺមាននារីម្នាក់តេមកគាត់ ហើយគាត់ក៏លើក ។ គាត់សួរនាងថា “មានការអីមែនទេ?” នាងឆ្លើយថា “អត់អីទេ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា​ខ្ញុំត្រូវតែតេទៅលោក” ការពិតទៅនាងគឺ Blake។

ពេលនោះ គាត់ក៏និយាយរឿងដែលគេចង់សម្លាក់ខ្លួនទៅប្រាប់នាង ហើយនាងក៏ហាមគាត់ជាដាច់ខាតថា”កុំឲ្យសោះ”។ នាងឲ្យ គាត់សន្យានឹងនាងថា “ថ្ងៃស្អែកត្រូវតេទៅខ្ញុំ ឮទេ?” ក្រោយមកគាត់ក៏ចាប់ផ្តើមសសេរក្នុងសៀវភៅកំណត់ហេតុគាត់ថា” គាត់នឹងរៀបការជាមួយនារីម្នាក់នេះក្នុងពេលដប់ឆ្នាំទៀតឲ្យទាល់តែបាន”។

បន្ទាប់មកគាត់ក៏បានណាត់ជួបជាមួយនាង ហើយក៏ទាក់ទងគ្នា ហើយកាលពីខែមេសាឆ្នាំ ២០១៦ គាត់ក៏បានស៉ំនាងរៀបការ ហើយពួកគាត់បានរៀបការកាលពីថ្ងៃទី ១៧ កញ្ញ ឆ្នាំ ២០១៦ បើគិតចាប់ពីពេលដែលនាងទូរសព្ទមកគាត់គឺរយៈពេល ១០ ឆ្នាំហើយ គឺដូចជាអ្វីដែលគាត់បានតាំងចិត្តមែន ។

បន្ទាប់ពីការឆ្លើយរបស់ Kevin នោះមករឿងរ៉ាវនេះក៏បានល្បីសុះសាយ ហើយក៏លេខឭដំណឹងដល់សារព័ត៌មានល្បីៗជាច្រើន ។ ជួបជាមួយនឹងសារព័ត៌មាន People អ្នកទាំង ២ បានបង្ហាញនូវរឿងដ៏ភ្ញាក់ផ្អើលរបស់ខ្លួនថា ” មូលហេតុដែល Blake អាចទូរសព្ទទៅរក Kevin បានដោយសារតែ Kevin បានទូរសព្ទទៅរកនាងជាច្រើនដង ប៉ុន្តែនាងមិនបានដឹងថាជានរណានោះទេ (ដោយសារលេខថ្មី) ប៉ុន្តែ Kevin បាននិយាយថាគាត់មិនបានទូរសព្ទទៅនាងនោះទេ ពីព្រោះតែគាត់បានបាត់លេខទូរសព្ទរបស់នាងបាត់ទៅហើយ” ។

Blake បាននិយាយថា “នេះប្រហែលជានិស្ស័យហើយ ទើបមានអ្វីមួយបានជួយពួកយើងឲ្យបានស្រលាញ់គ្នា និងរៀបការជាមួយនឹងគ្នា” ៕

56 Comments

Add a Comment

Your email address will not be published.