រោគសញ្ញាខុសប្រក្រតីដែលបញ្ជាក់ថាអ្នកញៀនFacebook

ជឿទេថាលេងFacebookយូរទៅធ្វើអោយអ្នកញៀននឹងវា?មានអ្នកខ្លះអាចនឹងមិនជឿ ហើយប្រកែកថាខ្លួនមិនញៀនទេ ប៉ុន្តែមិនអាចឈប់ឆែកមួយថ្ងៃបាន។ជាការពិតបើទោះវាមិនមែនជាថ្នាំញៀនក៏ពិតមែន ប៉ុន្តែផលអាក្រក់របស់វាពិតជាមាន ហើយក៏មានមនុស្សមួយចំនួនធំដឹងពីលទ្ធផលរួចទៅហើយគ្រាន់តែបញ្ឈប់មិនបាន។ដូច្នេះថ្ងៃនេះយើងមកដឹងនិងលឺពីរោគសញ្ញាមួយចំនួនដែលបញ្ជាក់ថាយើងពិតជាញៀនFacebook ហើយនិងផលអាក្រក់ដែលបណ្តាលមកពីFacebookថាពិតមែន៖

១.នៅជាមួយមិត្តខាងក្នុងច្រើនជាងមិត្តខាងក្រៅ៖ មានអ្នកខ្លះមិនធ្លាប់ស្គាល់គ្នាខាងក្រៅទេ ប៉ុន្តែបែរជាចាត់ទុកថាFriendក្នុងFacebookជាមិត្តល្អជាងមិត្តខាងក្រៅ រហូតដល់ចំណាយពេល Chat និងភ្លេចមិត្តភក្តិខាងក្រៅទៀតផង។

២.ស្នេហាក្នុងFacebook៖ អ្នកខ្លះបែរជាជឿជាក់មនុស្សត្រឹមតែស្គាល់តាមFacebookប៉ុន្តែមិនដែលឃើញមុខខាងក្រៅសូម្បីម្តង។Chatរកគ្នា រហូតក្លាយជាស្នេហាដោយមានភាពជឿជាក់និងមិនចាប់អារម្មណ៍ថាគេអាចបោកប្រាសអ្នកក៏ថាបាន។

៣.ផ្លាស់ប្តូរពាក្យក្នុងការនិយាយ៖ ដុត បាញ់ Troll ស្វាន បែកស្លុយ ជាពាក្យមានប្រភពចេញពីFacebook ក្រោយមកក៏ពេញនិយមយកទៅនិយាយក្នុងជិវិតរស់នៅប្រចាំថ្ងៃធ្វើអោយបាត់ពាក្យដើម។

៤.អារម្មណ៍លែងនឹងនរ៖ ពត៍មាន វីដេអូ រូបភាពក្នុងFacebookមានទាំងពិតនិងមិនពិត ប៉ុន្តែបើសិនជាអ្នកជឿដោយមិនគិតពិចារណាអោយបានល្អិតល្អន់ វានឹងធ្វើអោយអ្នកមានអារម្មណ៍លែងនឹងននិងផ្អើលតាមការបំផុសផ្សេងៗក្នុងFacebook។

៥.ភាសាកូនកាត់៖ និយាយអោយចំអង់គ្លេសតុងខ្មែរតែម្តង អង់គ្លេសមិនច្បាស់អង់គ្លេស ខ្មែរមិនច្បាស់ខ្មែរសម្រាប់អ្នកលេងFacebookមួយចំនួន។ វាពិតជាមានផលប៉ះពាល់ខ្លាំងដែលមនុស្សមួយចំនួនមិនប្រើប្រាស់ភាសាជាតិអោយអោយបានត្រូវ បែរជាយកអក្សរឡាតាំងមកសរសេរសំនៀងខ្មែរទៅវិញ ខណៈយើងក៏មានអក្សរផ្ទាល់ខ្លួនមិនមែនដូចវៀតណាមដែលបាត់អក្សរខ្លួនហើយជំនួសវិញអោយអក្សរដូចបារាំងទេ។

8 Comments

Add a Comment

Your email address will not be published.