សារធាតុចម្លែកៗទាំង១៤ដែលមនុស្សភាគច្រើនមិនដឹងថាមាននៅលើផែនដី (ផ្នែកទី១)

ដោយសារការផ្សំនិងបូកសារធាតុផ្សេងៗបញ្ចូលគ្នារបស់អ្នកវិទ្យាសាស្រ្ត ពួកគាត់បានបង្កើតនូវសារធាតុថ្មីៗមួយចំនួនដែលពាំនាំទាំងភាពចម្លែកខុសប្លែកពីសារធាតុដទៃកន្លងមក។អ្វីខ្លះដែលចម្លែកហើយវាមានលក្ខណៈបែបណា?

១.Hydrophobic materials : ម៉ូលេគុលទឹកដែលមានលក្ខណៈជាគ្រាប់មិនបែក វាត្រូវបានគេប្រើក្នុងឧស្សាហកម្មមួយចំនួនក៏ដូចជាការសម្អាតដោយសារតែវាអាចចាប់យកធូលីបានល្អ។

២.ឧស្មន័ដែលអាចអោយវត្ថុរឹងអណ្តែតដូចទឹក៖ ស្រដៀងនឹងសុញ្ញអាកាសដែរ ប៉ុន្តែឧស្ម័ននេះវាមានដង់ស៊ីតេធ្ងន់ជាងខ្យល់៥ដងដូច្នេះវាធ្លាក់នៅបាតក្រោម ចំណែកវត្ថុដែលមានដង់ស៊ីតេតូចជាវានឹងអណ្តែត។

៣.លោហៈដែលងាយរលាយ៖ ធម្មតាសារធាតុលោហៈរលាយនៅសីតុណ្ហភាពខ្ពស់ ប៉ុន្តែGalliumរលាយគ្រាន់តែដាក់វាលើបាតដៃក្តៅៗឬសូម្បីតែប៉ះវា។

៤.ម្ស៉ៅប៉ះផ្ទុះ៖ Nitrogen triiodide អោយតែយកអីទៅប៉ះវាដឹងតែផ្ទុះតែម្តង។

៥.លោហៈដែលមានការចង់ចាំ៖ Nitinolលោហៈដែលពិសេសលើសធម្មតា នៅពេលដែលគេផលិតវាជារាងអ្វីហើយ យើងអាចយកវាទៅកាច់ពត់អោយខូចរាងបាន នៅពេលចាក់ទឹក្តៅវានឹងត្រលប់ទៅរាងដើមវិញភ្លាម។

៦.បន្ទះឈើដែលអាចកាច់ពត់បានដូចក្រដាស៖ វាជាឈើមិនមែនក្រដាសទេ ប៉ុន្តែវាអាចផ្លាស់ប្តូររូបរាងនៅពេលសើម បន្ទាប់មកនឹងរក្សារាងនោះនៅពេលស្ងួត។

៧.ទឹកកកក្តៅ៖ ទឹកកកក្តៅ? គួរតែហៅថាសារធាតុរាវកកក្តៅវិញ ដោយសារតែវាជាសារធាតុរាវប៉ុន្តែកកនៅពេលត្រូវកម្តៅ។

12 Comments

Add a Comment

Your email address will not be published.