អាហារ៦ប្រភេទដែលមានតម្លៃថ្លៃនិងប្លែក ដែលបានមកពីប្រភពដ៏មិនគួអោយជឿ

មនុស្សជាច្រើនតែងគិតថាអាហារដែលថ្លៃគឺមានរស់ជាតិឆ្ងាញនិងមើលទៅមានសភាពស្រស់ស្អាតគួអោយចង់ញ៉ាំ។ប៉ុន្តែការពិតនោះគឺវាមិនដូច្នោះទេពីព្រោះតែអាហារថ្លៃមួយចំនួនដែលមាននៅក្នុងមុឺនុយគឺយកវត្ថុធាតុដើមដ៏ចម្លែកនិងអស្ចារ្យមិនគួរអោយជឿរដូចជាអាហារទាំង៦មុខដែលនៅខាងនេះចឹងទោះបីជាវាបានមកពីប្រភពដែលអាក្រក់យ៉ាងក៏ដោយប៉ុន្តែបើនិយាយពីតម្លៃនិងរស់ជាតិវិញគឺពិតជាល្អខ្លាំងណាស់ហើយអាហារទាំងនោះក៏ត្រូវបានគេចាត់ទុកជាអាហារដែលថ្លៃបំផុតនៅក្នុងពិភពលោកផងដែរ។

១. កាហ្វេដែលបានមកពីលាមកសត្វ

សព្វថ្ងៃនេះកាហ្វេគឺជាភេសជ្ជៈមួយប្រភេទដែលកំពុងពេញនិយមខ្លាំងសម្រាប់មនុស្សទូទៅ។បើនិយាយពីកាហ្វេអ្នកទាំងអស់គ្នាប្រាកដជាមិនគិតអ្វីច្រើននោះទេព្រោះគិតថាវាគ្រាន់តែជាគ្រាប់ធម្មជាតិដែលបេះយកទៅលីញនិងកិញយកមកឆុងញ៉ាំជាការស្រេចប៉ុន្តែតើអ្នកដឹងទេថាកាហ្វេរដែលថ្លៃគេយកមកពីណា?សម្រាប់កាហ្វេដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោកដើម្បីទទួលបានគ្រាប់កាហ្វេទាំងនោះគឺអ្នកត្រូវរងចាំរហូតដល់ពពួកសត្វល្អិតចេញឆ្ងាយពីគ្រាប់កាហ្វេដែលបានមកពីលាមកសត្វសំពោច ដោយការហ្វេនេះគឺវាពិបាកនិងទទួលបានដូច្នេះហើយតម្លៃរបស់វាក៏មិនទាបដែរ គឺក្នុងមួយកែវអាចមានតម្លៃថ្លៃជាង១០០ដុល្លា។

២.សាច់ក្រក (dragon dog)

សាច់ក្រកគឺជាអាហារពិសេសមួយប្រភេទដែលមាននៅក្នុងមុឺនុយអាហារនិងមានប្រភពមកពីប្រទេសកាណាដាដែលជាអាហារដ៏ល្បីមួយប្រភេទដែលបានផ្តល់ដល់អ្នកទាំងអស់គ្នា។ហើយវាត្រូវបានផលិតឡើងដោយសាច់គោKobe Beefដែលយកមកពីប្រទេសជប៉ុនដែលសាច់គោមានតម្លៃ៦៩០០០ដុល្លាសម្រាប់ការចំណាយមួយរាត្រីទៅលើសាច់គោជាមួយនិងបង្កងLobsterស្រស់និងផឹកជាមួយស្រាដែលមានរស់ជាតិឆ្ងាញ់តម្លៃ២០០០ដុល្លា។

៣. Cheeseដង្កូវ

cheeseដង្កូវនេះគឺមានលក្ខណៈស្រដៀងទៅនិងCheese Casu Marzu ដែលជាCheeseមានក្លិនស្អុយ។វាត្រូវបានមនុស្សនិងអ្នកមានជាច្រើនមានការចាប់អារម្មណ៍ខ្លាំងដោយភាពចម្លែករបស់វា។ពីព្រោះវាគ្រាន់តែជាបន្ទះCheeseសំប៉ែតមួយប៉ុណ្នោះហើយនៅពេលដែលគេកម្មង់Cheese និងដង្កូវមកគឺពួកគេមិនបានញ៉ាំនោះទេគ្រាន់តែធ្វើការថតរូបប៉ុណ្នោះ។

៤. ស្រាបៀរដែលបានមកពីលាមកដំរី(Elephant dung beer)

Kono Kuroគឺជាស្រាបៀរដែលមានការផលិតពិសេសនិងចម្លែកបំផុត។ស្រាបៀរនេះត្រូវបានផលិតដោយគ្រាប់កាហ្វេនៅក្នុងលាមកសត្វដំរី។

៥. ការ៉េមពេជ្រខ្មៅ (Black Diamond Ice Cream)

Black Diamond Ice Creamគឺជាការ៉េមដែលមានតម្លៃថ្លៃនិងបានដាក់លក់តែនៅក្នុងទីក្រុងឌូបៃមួយប៉ុណ្នោះ។តម្លៃនៅក្នុងមួយកែវគឺមានតម្លៃដល់ទៅ៨១៧ដុល្លាឯណោះ។វាគ្រាន់តែជាការ៉េមដែលបានផ្សំឡើងដោយការ៉េមVanillaជាមួយនិងម៉្សៅព៌ណលឿងទឹកក្រូចនៃផ្កាCrocusនិងបន្ថែមជាមួយរុក្ខជាតិផ្សិតTruffleគឺធ្វើអោយការ៉េមនេះកាន់តែមានតម្លៃថ្លៃគឺមួយគីឡូក្រាមមានតម្លៃដល់ទៅ១២០៥.៥៥ដុល្លានិងមានរោយម្ស៉ៅមាសពីលើផងដែរ។

៦. ស៊ុបប្រចៀវ

ការបរិភោគសំបុកសត្វវាគឺជារឿងសាមញ្ញនោះទេដូចជាការយកសំបុកត្រចៀកកាំមកធ្វើជាអាហារនិងភេសជ្ជៈជាដើម។មហាសេដ្ឋីជាច្រើនគឺប្រៀបដូចជាមនុស្សចម្លែកដែលចូលចិត្តបរិភោគរបស់ប្លែកៗដូចជាស៊ុបប្រចៀវជាដើម។ស៊ុបប្រចៀវ(Fruit bat)ត្រូវបានគេនិយាយថាវាអាចនិងធ្វើអោយខួរក្បាលមានបញ្ហានិងអាចបង្ករជំងឺAlzheimer’s diseaseដែលជាជំងឺពិបាកក្នុងការចងចាំ។ប៉ុន្តែមហាសេដ្ឋីទាំងនោះនៅតែបន្តបរិភោគអាហារមួយនេះ។

343 Comments

Add a Comment

Your email address will not be published.