៨សំនួរជ៉ំវិញអ្វីដែលអ្នកស្គាល់តែអ្នកឆ្លើយមិនចេញ ចម្លើយមាននៅក្នុងអត្ថបទនេះ

នៅក្នុងពិភពលោកយើងនេះវារឿងរ៉ាវកើតឡើងជាច្រើន ខ្លះត្រូវបានគេរកឃើញចម្លើយហើយគ្រាន់តែយើងមិនធ្លាប់បានអាន ឬ ដឹងតែប៉ុណ្ណោះ ឯខ្លះទៀតកំពុងរងចាំមនុស្សស្រាវជ្រាវរកចម្លើយពិត ។ ជាក់ស្ដែងសំនួរទាំង ១៤ នេះ បើទោះបីគ្រប់យ៉ាងវាស្ថិតនៅជ៉ំវិញខ្លួនយើង ហើយយើងធ្លាប់បានស្គាល់ក៏ពិតមែន ប៉ុន្តែនៅពេលដែលមានមនុស្សសួរអ្នកនូវសំនួរទាំង ៨ នេះ អ្នកប្រហែលជាមិនអាចឆ្លើយបាននោះទេ។

តោះបើសិនជាអ្នកឆ្លើយមិនបានទេ ស្វែងយល់ពីចម្លើយទាំងអស់គ្នា ៖

១. តើព្រះអាទិ្យមានអាយុកាលប៉ុន្មានឆ្នាំ ?

បើនិយាយអំពីព្រះអាទិ្យនរណាៗក៏ស្គាល់ដែរ ប៉ុន្តែមានមនុស្សតិចណាស់ដែលបានចងចាំ និង ដឹងថាព្រះអាទិត្យចាប់តាំងពីកកើតដល់បច្ចុប្បន្នមានអាយុកាលប៉ុន្មានហើយ ។ អ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋានថាចាប់តាំងពីកកើតរហូតដល់បច្ចុប្បន្ននេះព្រះអាទិត្យប្រហែលជាមានអាយុកាលជាង ៥០០០ លានឆ្នាំហើយ។

២. ហេតុអី​ពេល​ថ្ងៃ​ក្តៅ​ ផ្លូវ​ថ្នល់​ចាំង​ដូច​មាន​ទឹក​ដក់?

តើអ្នកធ្លាប់ជួបប្រទះទេ នៅពេលដែលបើកបរនៅលើដងផ្លូវហៃវ៉េ ខណៈពេលដែលថ្ងៃក្ដៅ ស្រាប់តែឃើញផ្លូវដូចជាមានទឹកដក់នៅខាងមុខ ប៉ុន្តែពេលទៅដល់គឺផ្លូវនោះស្ងួតគ្មានទឹកមួយតំណក់ឡើយ ?

បើយោងតាមការដកស្រង់ចេញពីគេហទំព័រ vichet.wordpress.com បានឲ្យដឹងថាបាតុភូត​នេះ​គេ​ហៅ​ថា Inferior Mirage។ Mirage ជា​បាតុភូត​អុប​ទិច ដែល​គន្លង​ពន្លឺ​ត្រូវ​បាន​បំបែរ​ដោយ​សារ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មជ្ឃដ្ឋាន​ដែល​មាន​សន្ទស្សន៍​ចំណាំងបែរ (refractive index) ខុស​គ្នា។ បាតុភូត​នេះ​មាន​ពីរ​ប្រភេទ៖ 1) Inferior Mirage 2) Superior Mirage។ នៅ​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង ​កំដៅ​នៅ​ក្នុង​ខ្យល់​មិន​ស្មើ​គ្នា​ទេ។ ផ្នែក​ខាង​ក្រោម​នៅ​ជាប់​នឹង​ផ្លូវ​ក្តៅ​ជាង​ផ្នែក​ខាង​លើ។ ខ្យល់​ដែល​ត្រជាក់​​មាន​សន្ទស្សន៍​ចំណាំង​បែរ​ធំជាង​ខ្យល់​ដែល​ត្រជាក់។ នៅ​ពេល​ដែល​ពន្លឺ​ដាល​ពី​មជ្ឃដ្ឋាន​ដែល​មាន​សន្ទស្សន៍ i1 ចូល​ទៅ​មជ្ឃដ្ឋាន​ដែល​មាន​សន្ទស្សន៍ i2 ដែល i2>i1 នោះ​ពន្លឺ​នឹង​ងាក​ចូល​ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម។

នៅ​ពេល​ដែល​ពន្លឺ​ដាល​ក្នុង​ខ្យល់​ដែល​មាន​ផ្នែក​ខាង​ក្រោម​ក្តៅ​ខ្លាំង​និង​ផ្នែក​ខាង​លើ​ត្រជាក់ នោះ​គន្លង​របស់​វា​នឹង​មាន​រាង​កោង ផត​ចុះ​ក្រោម ដូច​រូប​ខាង​ក្រោម។

ដូច្នេះ នៅ​ពេល​នោះ​ភ្នែក​របស់​យើង​នឹង​មើល​ឃើញ​រូប​ភាព​ហាក់​ដូច​ជា​ ផ្ទៃ​មេឃ​ចាំង​ប៉ះនឹង​ផ្ទៃ​ផ្លូវ​រួច​ហើយ​ផ្លាត​មក​រក​ភ្នែក​របស់​យើង​អញ្ចឹង។ បាតុភូទ​នេះ វា​ដូច​គ្នា​នឹង​ករណី​ដែល​នៅ​លើ​ផ្លូវ​មាន​ទឹកដក់ ដែល​ជា​ហេតុ​បណ្តាល​អោយ​យើង​មើល​ទៅ​ច្រលំ​ថា​នៅ​លើ​ផ្លូវ​ក្តៅ​ហែង រឺ​វាល​ខ្សាច់​ មាន​ទឹក​ដក់។

៣. តើកំពូលភ្នំអ្វីដែលមានកំពស់ខ្ពស់ជាងគេបំផុតក្នុងលោក ? ហើយនរណាជារកឃើញវាដំបូងគេបង្អស់?

កំពូលភ្នំ Everest ដែលស្ថិតនៅជួរភ្នំហិម៉ាល័យ ត្រូវបានគេកត់ត្រាថាជាកំពូលភ្នំដែលខ្ពស់ជាងគេបំផុតក្នុងលោក ដែលវាមានកំពស់រហូតដល់ 8848 ម៉ែត្រ ។ Everest មានឈ្មោះដើមថា Chomolungma ជាឈ្មោះក្នុងភាសាជនជាតិទីបេ ដែលមានន័យជាភាសាខ្មែរថា មាតានៃពិភពលោក ។

ចំណែកឯឈ្មោះ​ Everest នេះគឺជាឈ្មោះដែលយកតាមអ្នកស្រាវជ្រាវជនជាតិអង់គ្លេសម្នាក់ដែលបានស្វែងរកឃើញភ្នំនេះមុនដំបូងគេបង្អស់ ក៏ដូចជាវាស់កំពស់វាផងដែរ គាត់មានឈ្មោះថា George Everest ។

៤. នរណាដែលជាអ្នកបង្កើតក៉ំព្យូទ័រដំបូងគេបង្អស់ ?

កុំព្យូទ័រដំបូងបំផុតរបស់ពិភពលោកត្រូវបានបង្កើតឡើងដោយលោក John Morris និងលោកបណ្ឌិត Eckard នៅក្នុងឆ្នាំ 1946 ដែលនៅពេលនោះគេបង្កើតវាឡើងសម្រាប់បម្រើដល់កិច្ចការងាររបស់កងទ័ពសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ក៉ំព្យូទ័រដំបូងបំផុតនោះត្រូវបានគេដាក់ឈ្មោះថា NEIAC ហើយវាមានទង្ងន់រហូតដល់ទៅ ៣០ តោន។

ប៉ុន្តែក៉ំព្យូទ៏រដំបូងនោះធ្វើការមិនបានល្អនោះទេ ដោយសារតែវាបានធ្វើការគណនាខុសជាច្រើនដង បន្ទាប់មកគេក៏ចាប់ផ្ដើមអភិវឌ្ឍន៍ជំនាន់ថ្មីទៀត ដោយដាក់ឈ្មោះថា EDSAC និង EDVAC ដែលជាក៉ំព្យ័ទ័រដែលមានទង្ងន់ស្រាលជាងមុន និង ស្ដើងជាងមុនប៉ុន្តែវានៅតែមានបញ្ហា ដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រព្យាយាមអភិវឌ្ឍន៍វាឥតឈប់ឈររហូតទទួលបាន ក៉ំព្យទ័រដូចបច្ចុប្បន្ន។

Computer EDVAC

៥. តើសត្វល្អិតអាចទាក់ទងគ្នា និងប្រាប់គ្នាវាថាមានចំណីនៅកន្លែងណា បានដោយរបៀបណា ? ពួកវានិយាយគ្នាមែនទេ ?

នៅពេលមនុស្សម្នាក់ចង់ប្រាប់គ្នាថាទៅកន្លែងនោះទៅគេលក់អាហារឆ្ងាញ់ណាស់ គេអាចប្រើមាត់ដើម្បីនិយាយប្រាប់គ្នា ចុះសត្វល្អិតវិញវាប្រាប់គ្នាយ៉ាងមិចទៅ តើវានិយាយភាសារបស់វាមែនទេ? ការពិតវាមិនបានប្រើមាត់ដើម្បីប្រាប់គ្នានោះទេ វាបានប្រើប្រាស់កាយវិការពិសេសរៀងៗខ្លួនទៅតាមប្រភេទសត្វ ជាក់ស្ដែងសត្វឃ្ម៉ំនៅពេលដែលវាចង់ប្រាប់គ្នាវាថាកន្លែងណាមានលំអងផ្កា វាបានប្រើកាយវិការរេរាំ ក្នុងទំរងផ្សេងៗទៅតាមប្រធានបទដែលវាចង់បង្ហាញ។

៦. ស្គាល់ឈើគូសតាំងពីតូចរហូតដល់មានកូនទៅហើយ តើដឹងទេថាវាផលិតតាំងពីពេលណាមក?

កាលពីសម័យបុរាណមនុស្សបង្កាត់ភ្លើង ដោយយកឈើ ឬ ដ៉ំថ្មកកិតគ្នា។ ក្រោយមកក្នុងឆ្នាំ១៨២៧ អ្នកគីមីជនជាតិអង់គ្លេស ឈ្មោះ ចន វ៉កឃើ (Jonh Walker) បានច្នៃប្រឌិតឈើគូសឡើង។ ដើមឡើយឈើគូសអាចគូសជាមួយវត្ថុអ្វីក៏បាន ឲ្យតែមានផ្ទៃគ្រើមគឺឆេះឡើងទាំងអស់។

ឆ្នាំ១៨៤៤ ឈើគូសសុវត្ថិភាព ត្រូវបានបង្កើតឡើងដោយអ្នកគីមី ជនជាតិស៊ុយអែត គឺមានន័យថា គូសឆេះបានតែជាមួយក្រដាសពិសេសតែប៉ុណ្ណោះ។

៧. នរណាជាអ្នកបង្កើតឲ្យមានស្ដង់ដាពេលវេលា ១ឆ្នាំស្មើ ៣៦៥ ថ្ងៃ ១ថ្ងៃស្មើ២៤ម៉ោង មួយម៉ោងស្មើ៦០នាទី និង ១នាទីស្មើ ៦០វិនាទី ?

ស្ដង់ដានៃពេលវេលាត្រូវបានបង្កើតឡើងដោយជនជាតិ Babylon ។ ១ឆ្នាំស្មើ ៣៦៥ ថ្ងៃ ១ថ្ងៃស្មើ២៤ម៉ោងបង្កើតឡើងដោយយោងទៅតាមលំនាំនៃព្រះអាទិត្យនិងព្រះចន្ទ ចំណែកឯមូលហេតុដែលពួកគេកំណត់យកមួយម៉ោងស្មើ៦០នាទី និង ១នាទីស្មើ ៦០វិនាទី គឺដោយសារពួកគេបានប្រើប្រាស់ប្រព័ន្ធគោល ៦ (sexagesimal) ដើម្បីរាប់។

៨. តើនរណាជាអ្នកកំណត់ប្រតិទិន?

ប្រតិទិនដែលប្រជាជនទូទាំងពិភពលោកប្រើប្រាស់បច្ចុប្បន្នគឺយកតាមលំនាំនៃប្រតិទិនដែលបង្កើតដោយជនជាតិអេស៉ីបបុរាណ ដែលពួកគេបង្កើតឡើងដោយគណនាផ្អែកទៅលើដំណើររបស់ព្រះចន្ទ នៅពេលព្រះចន្ទពេញវង់រាប់ថាមួយខែ ហើយនៅពេលដែលព្រះចន្ទពេញវង់ចំនួន ១២ ដងគឺមួយឆ្នាំ។